Saturday, December 14, 2013

ប្រធានរដ្ឋសភាកម្ពុជានឹងសុំយោបល់ពីការមានវិធានការចំពោះតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ

CPP នឹងដកយកអាសនៈសភាទាំង ៥៥របស់ CNRP ឬ បើ CPP ខ្លាំងសាកដកមើលទៅ ! 

បើកឡានបុករត់ ចៀម ងាប់

(ថ្ងៃទី 13 ធ្នូ 2013, ម៉ោង 04:53:PM) | ដោយ: រតនា CEN
ភ្នំពេញ: បណ្ឌិតរដ្ឋជាម យៀប សមាជិកសភាមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាបាននិយាយនៅថ្ងៃទី១៣ខែធ្នូនេះថាសម្តេចប្រធានរដ្ឋសភានឹងធ្វើលិខិតផ្លូវការទៅកាន់ស្ថាប័នជាតិសំខាន់ៗក្នុងនោះមានទាំងព្រះមហាក្សត្រផងដើម្បីបញ្ជាក់អំពីការត្រូវមានវិធានការយ៉ាងណាចំពោះតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង៥៥រូបដែលមិនព្រមចូលរួមប្រជុំ។
លោកបណ្ឌិតបានមានប្រសាសន៍ថាចាប់តាំងពីសម័យប្រជុំសភាដំបូងមកដល់ពេលនេះ បេក្ខជនសមាជិកសភាគណបក្សសង្គ្រោះជាតិទាំង៥៥រូបនៅពុំទាន់បានទៅធ្វើសច្ចាប្រណិធាននៅព្រះមរមរាជវាំងនោះពុំទាន់មានសិទ្ធិគ្រប់ គ្រាន់ជាតំណាងរាស្ត្រនៅឡើយទេ ដោយពុំទាន់ទទួលបានអភ័យឯកសិទ្ធិសមាជិកសភា និងពុំទាន់ ទទួលបានប្រាក់បំណាច់ជាតំណាងរាស្ត្រនៅឡើយទេ។
បណ្ឌិតរដ្ឋ បានបន្តថា ៖ ការបន្តធ្វើពហិការមិនចូលរួមប្រជុំសភា ពីសំណាក់សមាជិកសភាគណបក្សសង្គ្រោះជាតិ រយៈពេលជិត៣ខែកន្លងមកនេះនៃការចប់សម័យប្រជុំលើកទី១ នៃនីតិកាលទី៥ រដ្ឋសភា។ ប៉ុន្តែនៅពេលចប់សម័យប្រជុំលើកទី១ រយៈពេល៣ខែគឺសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា ត្រូវតែធ្វើរបាយការណ៍ជូនទៅ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ព្រមថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ជ្រាប់ និងសុំឲ្យមានវិធានការតាមនីតិវិធីរបៀបណាខ្លះ ដើម្បីឲ្យសមាជិកសភាទាំង៥៥រូបនៃគណបក្ស សង្គ្រោះជាតិចូលប្រជុំសភា។


លោកបណ្ឌិតរដ្ឋជាម យៀប បញ្ជាក់់បន្តថា កិច្ចប្រជុំលើកទី១ រយៈពេល៣ខែ និងផុតកំណត់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣(២៣កញ្ញាដល់២៣ធ្នូឆ្នាំ២០១៣)ដែលតម្រូវឲ្យសម្តេចពញាចក្រីហេងសំរិនត្រូវធ្វើតាមនីតិវិធីច្បាប់ស្តីពីអវត្តមានរបស់សមាជិកសភាទាំង៥៥រូប នៃគណបក្សសង្គ្រោះជាតិ មិនចូលប្រជុំសភា ដោយយោងតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជំពូកទី១ ប្រការ១ និងមាត្រា៧៦ និងមាត្រា៨២ថ្មីព្រម ទាំង មាត្រាផ្សេងៗទៀតនៃរដ្ឋធម្មនុញ្ញបន្ថៃម ច្បាប់លក្ខន្តិកៈតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ៕M/L

11 comments:

Anonymous said...


មើលមុខ ឣា តំណាង ពង ក្ត​ ឣា ហ៊ុនសែន!

Anonymous said...

ទៅមិនរួចទេកុំដេកស្រម័យឲ្យសោះសូមបិតមាត់ស្អុយលោកឯងទៅល្អជាង ហាមាត់និយាយនាំតែខ្មាសគេ វាគ្មានន័យអ្វីទាំងអស់នៅពេលនេះសម្រាប់បក្សពួកលោកឯង។

Anonymous said...

Is ah Chkout Chrouk Chiem Yeap still alive? Why don't anyone try to finish him with the slingshot. He is a useless dog; even Hanoi said," Chiem Yeap would be putting on the cutting board pretty soon."

Anonymous said...

And then??? Mike.

Anonymous said...

Ah CHHEAM KOP Yap must go to jail!

Hit and Run is a crime!

Anonymous said...

បន្ទាប់ពីប្លន់មិនបាន ទិញមិនលក់ស្រាប់តែចេញ ក្រ ឡាចំគំរាមដោយឥតអៀនខ្មាស់។ តើលោកមិនដឹងទេឬអី បានជាខំស្រែកក្តែងៗ បែបនេះ?នៅអាណត្តិកាលទី៥ យើងពលរដ្ឋខ្មែរ មិនបានទទួលស្គាល់រាជរដ្ឋាភិបាលលួចនិងប្លន់ អំណាចនេះទេ។ ការដែលយើងជាពលរដ្ឋមិនទ ទួលស្គាល់សុំលោកកុំស្មានថា យើងនៅស្ងៀម
ឲ្យសោះ ព្រោះក្រុមបក្សពួកលោកគឺយើងហ៊ំពទ្ធ័ រួចរាល់ហើយដែរ។ យើងសុំប្រាប់លោកតាមត្រង់​ថា៖ យើងត្រូវតែប្រើអំណាច និងសិទ្ធរបស់យើង
ក្នុងឋានះយើងជាពលរដ្ឋជាម្ចាស់ប្រទេស និងជា ម្ចាស់អំណាច៕លោកគ្រាន់តែជាអ្នកបំរើយើងទេ
សុំជ្រាប

Anonymous said...

Mr. Cheam Yeap.
It's clearly you created the violence against the Cambodian Youth, as our youngest generation,or so called "Toumpeang
Snang Russey". They are very strongful day by day. One day they will strike against you until
you disappear from earth.

Anonymous said...

I'VE GOTTEN YOUR NAME IN MY BLACK LIST! >MR.CHEAM YEAP<

Anonymous said...

ah chheam youn ah nis pomsom chea khmer loeuy ah kbat pracheareas khmer

Anonymous said...

"And then??? Mike."

You can bend over now, my foot is itching for hard kick in your groin.

Anonymous said...

He strives to remain as House Representative while his crime committed last month had not been cleared yet. It is a clear cut of felony of second degree murder because he accidentally kills a lady with an unborn child inside of her woom. He did NOT stop his car and escape from the scene. He then ordered to remove the car license plate in the intention of ... Therefore this crime is a hit and run and must be prossecuted. If he can stay as House Representative under this actual government, his crime is removed by his authority. But don't forget this: you can run but you can NOT hide. God look over your head every day until your last day and your case will remain for generation to come. Believe it or not.